យើងខ្ញុំជាបុគ្គលិករបស់គម្រោងជំហានដំបូងកម្ពុជាទាំងអស់គ្នា សូមស្វាគមន៍លោកអ្នកដែល បានចូលមកកាន់ គេហទំព័ររបស់យើងខ្ញុំ។ ជំហានដំបូង គឺជាគម្រោងថ្មីមួយដែលបង្កើតឡើង ដើម្បីឆ្លើយតបទៅនឹងសេចក្ដីត្រូវការរបស់មនុស្សប្រុសជនរងគ្រោះ និងអ្នករួចផុតពីការរំលោភ បំពាន ផ្លូវភេទ ក៏ដូចជាក្រុមគ្រួសារ អ្នកថែទាំ អ្នកគាំទ្រ និងសហគមន៍ របស់ពួកគេ។ ការឆ្លើយ តបទៅនឹងតម្រូវការទាំងអស់នេះធ្វើឡើងតាមរយៈការងារសង្គមកិច្ច និងសកម្មភាពដទៃទៀត ដូចជា “បង្ការ និងការពារ” “គាំទ្រ” និង “ស្វែងរកការគាំទ្រមតិ និងអប់រំ”។ គោលដៅចំបងរបស់យើងគឺ ធ្វើការក្នុងភាពជាដៃគូរជាមួយមនុស្សគ្រប់គ្នាក្នុងសង្គម ដើម្បីឱ្យ មានបំលាស់ប្ដូរជាវិជ្ជមាន និងធានាឱ្យបានថាមនុស្សទាំងអស់ដែលជាអ្នករួចផុតពីការរំលោភ បំពាន ផ្លូវភេទមានសមត្ថភាព អាចសម្រេចបាននូវសក្ដានុពល របស់ខ្លួនដោយសេរី និងថ្លៃថ្នូរ។ ដើម្បី សម្រេចបាននូវការងារនេះ ជំហានដំបូង មានផ្ដល់សេវាសង្គមកិច្ចដោយផ្ទាល់ ដែលមាន លក្ខណៈសមស្រប និងឆ្លើយតបទៅនឹងតម្រូវការរបស់មនុស្សប្រុស ហើយផ្ដល់ការបណ្ដុះ បណ្ដាលពិសេសសម្រាប់បុគ្គលិកជំនាញ ការគាំទ្រ ក៏ដូចជាឱកាសក្នុងការការរៀនសូត្រ និង ការប្រឹក្សាសម្រាប់បុគ្គលិកធ្វើការជាមួយក្មេងប្រុស និងមនុស្ស ប្រុសវ័យក្មេងក្នុងស្ថានភាព ផ្សេងៗ ពីគ្នាផងដែរ។
លោកអ្នកអាចអានព័ត៌មានលំអិតបន្ថែម ស្ដីអំពីសេវារបស់យើងខ្ញុំនៅក្នុងទំព័រផ្សេងទៀត ក្នុង គេហទំព័រនេះ។ ក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ យើងខ្ញុំនឹងអភិវឌ្ឍគេហទំព័រនេះ បន្ថែម ទៀត ដើម្បីឆ្លុះបញ្ចាំងពីដំណើរ លូតលាស់របស់គម្រោង ក៏ដូចជាដើម្បីឆ្លើយតបទៅនឹង តម្រូវ ការរបស់អ្នកអាន និងដៃគូររបស់យើងផងដែរ។
យើងខ្ញុំសូមថ្លែងអំណរគុណចំពោះលោកអ្នក ដែលបានចំណាយពេលវាដ៏មានតំលៃ ដើម្បីអាន ព័ត៌មានក្នុងគេហទំព័រ នេះ។
សេចក្តីជូនដំណឹងអំពីការក្លែងបន្លំជាបុគ្គលិកអង្គការជំហានដំបូងកម្ពុជាៈ
អង្គការម្លប់តាប៉ាង បានផ្តល់ដំណឹងដល់យើងខ្ញុំថា នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១២ មានបុរស ជនជាតិខ្មែរចំនួន៥នាក់ បើកបរឡានម៉ាក LandCruiser ពណ៌ប្រផះ បានចុះជួបក្រុមគ្រួសារ មួយចំនួន នៅខេត្តព្រះសីហនុ ហើយបានប្រាប់គ្រួសារទាំងនោះថា ពួកគេមកពីអង្គការជំហាន ដំបូង ចុះមកដើម្បីធ្វើការស្រាវជ្រាវមួយស្តីអំពី “ការរំលោភបំពានក្នុងគ្រួសារ”។
ពួកគេពុំបានបង្ហាញអត្តសញ្ញាណបណ្ណបុគ្គលិកទេ ដោយគ្រាន់តែឲ្យក្រដាសមួយសន្លឹកតូច ដែល មានតែអាសយដ្ឋាន និងលេខទំនាក់ទំនងរបស់អង្គការជំហានដំបូងកម្ពុជា (ដូចជាចម្លងចេញពីគេហទំព័រ) និងអង្គការមួយចំនួន ទៀតប៉ុណ្ណោះ។
ជំហានដំបូងកម្ពុជា សូមជំរាបថា ជនទាំងនោះពុំមែនជាបុគ្គលិក ឬអ្នកតំណាងរបស់ ជំហានដំបូង កម្ពុជាទេ ហើយក៏ពុំមានទំនាក់ទំនង និងពុំមានការអនុញ្ញាតឲ្យប្រើប្រាស់ឈ្មោះ យើងទេ។
តាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា ការក្លែងបន្លំជាបុគ្គលិករបស់អង្គការណាមួយ ជាអំពើខុស ច្បាប់ ហើយនេះជាទង្វើដែលយើងមានការប្រុងប្រយ័ត្នជាខ្លាំង។ ហេតុនេះហើយយើងកំពុង ដំណើរការ ទំនាក់ទំនងជាមួយអាជ្ញាធរមានសមត្ថកិច្ចដើម្បីប្រមូលពត៌មានបន្ថែម បន្ទាប់មក យើងនឹងពិចារណា អំពីវិធានការដែលយើងត្រូវយកមកអនុវត្ត។
អាស្រ័យដូចជំរាបជូនខាងលើ ប្រសិនបើលោកអ្នកមានពត៌មាននានាដែលអាចជួយឲ្យយើង ឈាន ដល់ការកំណត់អត្តសញ្ញាណជនទាំងនោះ សូមទំនាក់ទំនងមកការិយាល័យរបស់ យើង។ រាល់ ពត៌មានដែលលោកអ្នកផ្តល់នឹងត្រូវរក្សាជាការសម្ងាត់។