ឈ្មោះ និងផ្លាកសញ្ញារបស់គម្រោងជំហានដំបូងៈ
យើងបានជ្រើសរើសយកឈ្មោះ ជំហានដំបូង ដោយសារហេតុផលជាច្រើន។ ហេតុផលមួយ ក្នុងចំណោមនោះគឺ ទាក់ទងនឹងការរំលោភបំពានផ្លូវភេទ “ជំហានដំបូង” (មិនថានោះ ជាការ ហាមាត់សុំជំនួយ បង្ហាញដល់អ្នក ផ្សេងទៀតអំពីការរំលោភបំពាន ឬ លើកទូរស័ព្ទ ឡើងដើម្បី និយាយទៅកាន់នរណាម្នាក់ឡើយ) គឺច្រើនតែជា ជំហានដែលពិបាកធ្វើជាងគេបំផុត ប៉ុន្ដែនេះ គឺជាជំហានដែលនឹងនាំនូវក្ដីសង្ឃឹមជាច្រើន។ គេក៏ច្រើនតែនិយាយ ដែរថា រាល់ការធ្វើដំណើរ ដ៏វែងឆ្ងាយទាំងអស់ គឺសុទ្ធតែចាប់ផ្ដើមពីជំហានដំបូង ហើយវាក៏ស្រដៀងទៅដំណើរ ឆ្ពោះទៅ រកភាពសះស្បើយផងដែរ។ ការឈានជើងមួយជំហានៗ ទោះជាជំហាននោះខ្លីក៏ដោយ គឺសុទ្ធ តែជា សកម្មភាព ដែលឈានទៅរកការផ្លាស់ប្ដូរ នេះហើយ គឺជាអ្វីៗដែលគម្រោងយើងកំពុង ធ្វើ។
ស្លាកសញ្ញារបស់គម្រោង កាលពីដំបូងត្រូវបានរចនាឡើងនៅចក្រភពអង់គ្លេស ដោយអ្នក រចនាក្រាហ្វិកឈ្មោះ Chris Jennings ហើយក្រោយមកត្រូវបានយកមកកែសម្រួលដោយលោក យ៉ាំ ចំរើន (អ្នកសម្របសម្រួល គម្រោងជំហានដំបូង)។ ស្លាកសញ្ញានេះ បង្ហាញនូវរូបបុរសក្នុង លក្ខណៈវិជ្ជមាន ដោយរូបបុរសនេះហាក់ដូចជា កំពុងតែអបអរសាទរចំពោះអ្វីម្យ៉ាង ប្រហែល ជាគាត់បានទាត់បាល់បញ្ចូលទីក៏មិនដឹង ឬប្រហែលជាគាត់កំពុងតែ អបអរសាទរចំពោះការ ឈានទៅដល់គោលដៅសំខាន់ក្នុងជីវិតរបស់គាត់ក៏អាចថាបាន។ រូបនេះ ត្រូវបានរចនាឡើង ដើម្បីបំផុសអារម្មណ៍ទាក់ទងនឹងភាពជោគជ័យ ការសម្រេចគោលដៅ ការអបអរសាទរ ភាព ខ្លាំង និងក្ដីរីករាយ។ យើងដឹងថា អ្នករួចផុតពីការរំលោភបំពានអាចនឹងមានអារម្មណ៍ទាំងអស់ នេះ នៅពេលពួកគេ មានសុវត្ថិភាព រួចផុតពីការរំលោភបំពាន និងបានទទួលការគាំទ្រពីអ្នក ដែលចេះយល់ចិត្ដយល់ថ្លើម ចេះផ្ដល់តម្លៃ និងចេះជួយពួកគេឱ្យអាចសម្រេចបាននូវ សក្ដានុពលរបស់ពួកគេ។
មនុស្សមួយចំនួនប្រហែលជាចំណាំទម្រង់របស់ផ្លាកសញ្ញានេះបាន ហើយគិតថារូបនេះហាក់ ដូចជាធ្លាប់ឃើញពីមុន មក តើមែនទេ? រូបនេះត្រូវបានបង្កើតឡើង ដោយផ្អែកលើស្នាដៃដើម របស់អតីតវិចិត្រករគូររូបលើជញ្ជាំង និង ជាសកម្មជនក្នុងសង្គមជនជាតិអាមេរិចម្នាក់ឈ្មោះ Keith Haring ហើយយើងបានបង្កើតរូបភាពដើមថ្មីផ្សេង មួយទៀតក្នុងទម្រង់ប្រហាក់ប្រហែល ទៅនឹងគំនូរដ៏ល្បីល្បាញរបស់លោក Keith Haring។