យើងខ្ញុំជាបុគ្គលិករបស់គម្រោងជំហានដំបូងកម្ពុជាទាំងអស់គ្នា សូមស្វាគមន៍លោកអ្នកដែល បានចូលមកកាន់ គេហទំព័ររបស់យើងខ្ញុំ។ ជំហានដំបូង គឺជាគម្រោងថ្មីមួយដែលបង្កើតឡើង ដើម្បីឆ្លើយតបទៅនឹងសេចក្ដីត្រូវការរបស់មនុស្សប្រុសជនរងគ្រោះ និងអ្នករួចផុតពីការរំលោភ បំពាន ផ្លូវភេទ ក៏ដូចជាក្រុមគ្រួសារ អ្នកថែទាំ អ្នកគាំទ្រ និងសហគមន៍ របស់ពួកគេ។ ការឆ្លើយ តបទៅនឹងតម្រូវការទាំងអស់នេះធ្វើឡើងតាមរយៈការងារសង្គមកិច្ច និងសកម្មភាពដទៃទៀត ដូចជា “បង្ការ និងការពារ” “គាំទ្រ” និង “ស្វែងរកការគាំទ្រមតិ និងអប់រំ”។ គោលដៅចំបងរបស់យើងគឺ ធ្វើការក្នុងភាពជាដៃគូរជាមួយមនុស្សគ្រប់គ្នាក្នុងសង្គម ដើម្បីឱ្យ មានបំលាស់ប្ដូរជាវិជ្ជមាន និងធានាឱ្យបានថាមនុស្សទាំងអស់ដែលជាអ្នករួចផុតពីការរំលោភ បំពាន ផ្លូវភេទមានសមត្ថភាព អាចសម្រេចបាននូវសក្ដានុពល របស់ខ្លួនដោយសេរី និងថ្លៃថ្នូរ។ ដើម្បី សម្រេចបាននូវការងារនេះ ជំហានដំបូង មានផ្ដល់សេវាសង្គមកិច្ចដោយផ្ទាល់ ដែលមាន លក្ខណៈសមស្រប និងឆ្លើយតបទៅនឹងតម្រូវការរបស់មនុស្សប្រុស ហើយផ្ដល់ការបណ្ដុះ បណ្ដាលពិសេសសម្រាប់បុគ្គលិកជំនាញ ការគាំទ្រ ក៏ដូចជាឱកាសក្នុងការការរៀនសូត្រ និង ការប្រឹក្សាសម្រាប់បុគ្គលិកធ្វើការជាមួយក្មេងប្រុស និងមនុស្ស ប្រុសវ័យក្មេងក្នុងស្ថានភាព ផ្សេងៗ ពីគ្នាផងដែរ។
លោកអ្នកអាចអានព័ត៌មានលំអិតបន្ថែម ស្ដីអំពីសេវារបស់យើងខ្ញុំនៅក្នុងទំព័រផ្សេងទៀត ក្នុង គេហទំព័រនេះ។ ក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ យើងខ្ញុំនឹងអភិវឌ្ឍគេហទំព័រនេះ បន្ថែម ទៀត ដើម្បីឆ្លុះបញ្ចាំងពីដំណើរ លូតលាស់របស់គម្រោង ក៏ដូចជាដើម្បីឆ្លើយតបទៅនឹង តម្រូវ ការរបស់អ្នកអាន និងដៃគូររបស់យើងផងដែរ។
យើងខ្ញុំសូមថ្លែងអំណរគុណចំពោះលោកអ្នក ដែលបានចំណាយពេលវាដ៏មានតំលៃ ដើម្បីអាន ព័ត៌មានក្នុងគេហទំព័រ នេះ។