បទពិសោធន៍ក្នុងការស្រាវជ្រាវ ការបណ្ដុះបណ្ដាល និងការងារសង្គមកិច្ចដ៏ទូលំទូលាយរបស់ ក្រុមយើងខ្ញុំ បន្ដផ្ដល់ នូវគំនិតថ្មីៗ និងរីកចំរើនទៅមុខជានិច្ច ស្ដីពីបញ្ហាស្នូលទាក់ទងនឹងការ រំលោភបំពានលើក្មេងប្រុស និងមនុស្សប្រុស វ័យក្មេងក្នុងបរិបទប្រទេសកម្ពុជា។ ទំព័រនេះ ផ្ទុកទៅដោយព័ត៌មានសំខាន់ៗ ដែលលោកអ្នកចាំបាច់ត្រូវដឹង។
ការស្រាវជ្រាវ និងបទពិសោធន៍របស់យើងបានបង្ហាញថា ជារឿយៗមនុស្សតែងមានការភ័ន្ដ ច្រឡំអំពី សកម្មភាពដែលចាត់ទុកថា ជាការរំលោភបំពាន និងការកេងប្រវ័ញ្ចន៍ផ្លូវភេទ និង សកម្មភាពដែល មិនចាត់ទុកថា ជាការរំលោភបំពាន និងការកេងប្រវ័ញ្ចន៍ផ្លូវភេទ ជាពិសេស ចំពោះការរំលោភបំពាន ដែលពាក់ព័ន្ធជាមួយក្មេងប្រុស។មាននិយមន័យមួយពិពណ៌នាការរំលោភបំពានផ្លូវភេទថាៈ
“រាល់សកម្មភាពផ្លូវភេទទាំងឡាយណា ដែលភាគីម្ខាងមិនមានសេរីភាពក្នុងការ បដិសេធ”
ដើម្បីជាមគ្គុទ្ទេសក៍សម្រាប់ការងាររបស់យើងនៅជំហានដំបូង យើងប្រើនិយមន័យខាងក្រោម ដែលមានលក្ខណៈ ទូលំទូលាយជាងនិយមន័យខាងលើបន្ដិច។
ការរំលោភបំពានផ្លូវភេទៈ ការរំលោភបំពានផ្លូវភេទលើកុមារសំដៅលើ រាល់រូបភាពនៃ សកម្មភាពផ្លូវភេទ ជាមួយកុមារដោយមនុស្សធំ ឬដោយកុមារផ្សេងទៀត(ប្រុស ឬស្រី) ដោយ គ្មានការព្រមព្រៀង ឬក៏មិនកើត មានឡើង ឬដោយកុមារផ្សេងទៀតដែលមានអំណាចលើ កុមារនោះ។ តាមរយៈនិយមន័យនេះ កុមារម្នាក់ អាចត្រូវរំលោភបំពានផ្លូវភេទដោយកុមារដែល មានអាយុតិចជាងខ្លួន។
ការរំលោភបំពានផ្លូវភេទអាចរួមមានៈ
- ការឱ្យកុមារមើលឃើញសកម្មភាពផ្លូវភេទរបស់មនុស្សធំ ឬសម្ភារៈអាសអាភាស (ឧទាហរណ៍ រួមភេទនៅចំពោះមុខកុមារ សម្រេចបំណងដោយខ្លួនឯងនៅចំពោះ មុខកុមារ ការធ្វើ ឬការ អនុញ្ញាតិឱ្យកុមារមើលរឿងអាសអាភាស ជាដើម)
- ការដាក់ដៃរបស់កុមារអង្គជាតិ (លិង្គ) ឬអវៈយវៈភេទ ឬរន្ធគូថរបស់បុគ្គលម្នាក់ទៀត ឬការ ស្ទាបអង្អែលអង្គជាតិ អវៈយវៈភេទ ឬរន្ធគូថរបស់កុមារ។
- ការថើបដើម្បីដាស់អារម្មណ៍ ឬការរួមភេទដោយប្រើមាត់។
- ការស៊កបញ្ចូល រួមទាំងការស៊កបញ្ចូលអង្គជាតិ ម្រាមដៃ ឬវត្ថុណាមួយ ទៅក្នុងទា្វរមាស មាត់ ឬរន្ធគូថ។
- ប្រើសម្ដីអាសអាភាសអំពីរាង្គកាយរបស់កុមារ (ឧទាហរណ៍ ប្រាប់ទៅកាន់កុមារថា ពួកគេ សិចស៊ី ហើយរៀបរាប់អំពីអ្វីដែលអ្នកចង់ធ្វើចំពោះពួកគេ សួរថាអង្គជាតិរបស់ពួកគេ ធំប៉ុណ្ណា ជាដើម)
- ការថតរូប ដោះសម្លៀកបំពាក់ ឬឱ្យកុមារសំដែងកាយវិការរោលរាល ក្នុងគោលបំណង ថតរូប ថតខ្សែភាពយន្ដ ឬគោលបំណងផ្ទាល់ខ្លួន (ដើម្បីសម្រេចចំណង់ផ្លូវភេទ)។
- ការមើល ឬការលបមើលកុមារដើម្បីបំពេញបំណងផ្លូវភេទ (ឧទាហរណ៍ មើលកុមារ ដោះសម្លៀក បំពាក់ ឬងូតទឹក ដើម្បីបំពេញចំណង់ផ្លូវភេទ)
- រាល់សកម្មភាពផ្លូវភេទដែលពាក់ព័ន្ធកុមារ និងសត្វ (របាយការណ៍ថ្មីៗមួយចំនួនបានបង្ហាញ ថា មានកុមារត្រូវរំលោភបំពានដោយប្រើសត្វ)។
ការកេងប្រវ័ញ្ចន៍ផ្លូវភេទៈ
- ការប្រើប្រាស់កុមារក្នុងគោលបំណងផ្លូវភេទ ដើម្បីដោះដូរនឹងប្រាក់ ឬផលប្រយោជន៍ផ្សេងៗ ទៀត (ដោយរាប់បញ្ចូលទាំងជម្រក អាហារ ថ្នាំញៀន មធ្យោបាយធ្វើដំណើរ ។ល។)
- អត្ដសញ្ញាណរបស់អ្នកកេងប្រវ័ញ្ចពុំមានកំណត់ទេ ប៉ុន្ដែអាចរាប់បញ្ចូលទាំងសមាជិកគ្រួសារ (កុមារផ្សេងទៀត) អតិថិជន និងឈ្មួញកណ្ដាល(មេអណ្ដើក) ឬអ្នកដទៃទៀតដែលទទួល ប្រយោជន៍ ជាដើម។
- ការកេងប្រវ័ញ្ចន៍ផ្លូវភេទអាចរាប់បញ្ចូលសកម្មភាពទាំងឡាយខាងលើ ប៉ុន្ដែពុំមានកំណត់ទេ។
កំណត់សំគាល់សំខាន់ៈ
- កុមារជាច្រើនប្រដែលជាមិនទទូលស្គាល់ថា ខ្លួនជាជនរងគ្រោះដោយការរំលោភបំពាន ឬការ កេងប្រវ័ញ្ច ផ្លូវភេទទេ ដោយសារហេតុផលផ្សេងៗគា្ន រាប់បញ្ចូលទាំង “បច្ចេកទេស អូសទាញ” និងការប្រើប្រាស់ សំណូក និងទំនាក់ទំនងដែលលាក់បាំងអំពើរំលោភបំពាន។ ហេតុនេះ គេច្រើន តែបន្លំថា ការរំលោភបំពានផ្លូវភេទ គឺជាសេចក្ដីស្រលាញ់ ការយកចិត្ដទុកដាក់ ឬ ជាមិត្ដភាព ទៅវិញ។
- ជាញឹកញាប់កុមារដែលត្រូវគេរំលោភបំពាន ឬកេងប្រវ័ញ្ចផ្លូវភេទ ត្រូវគេពិពណ៌នាថាជា “ការលក់ភេទ” “រកស៊ីផ្លូវភេទ” ឬ“ពេស្យា” ។ ចំណុចនេះហើយដែលធ្វើឱ្យគេយល់ឃើញថា ការរំលោភបំពាន មិនសូវជាធ្ងន់ធ្ងរ និង បិទបាំងឧក្រិដ្ឋភាពរបស់អ្នកកេងប្រវ័ញ្ច ឬ អ្នករំលោភ បំពាន ហើយជម្រុញ ឱ្យគេយល់ ឃើញថា ជាការព្រមព្រៀងគ្នាជាមួយកុមារ ។
- អ្នករំលោភបំពានកុមារ (ប្រុស ឬស្រី) អាចជាមនុស្សធំ ឬជាមនុស្សវ័យក្មេងផ្សេងទៀត ហើយក៏ អាច ជា មនុស្សប្រុស ឬមនុស្សស្រីផងដែរ។ មនុស្សភាគច្រើន ពិបាកជឿថា មនុស្សស្រីអាចក្លាយ ជាអ្នក រំលោភបំពានបានដែរនោះឡើយ ប៉ុន្ដែរឿងនេះពិតជាកើតឡើង មែន។ អ្នករំលោភបំពានអាចជា ជនបរទេស ប៉ុន្ដែក្នុងករណីភាគច្រើន អ្នករំលោភបំពានគឺជា ខ្មែរ។ កម្មវិធីបណ្ដុះបណ្ដាល និងសិក្ខាសាលា របស់ជំហានដំបូង ស្វែងយល់លំអិតបន្ថែមទៀតលើ ចំណុចបញ្ហាទាំងអស់នេះ។