ជំនឿនិងការពិតអំពីក្មេង ប្រុសនិងការរំលោភ បំពានផ្លូវភេទនៅក្នុង ប្រទេសកម្ពុជា

ប្រសិនបើយើងចង់ជួយក្មេងប្រុស និងមនុស្សប្រុសវ័យក្មេង ដែលរងនូវការរំលោភបំពាន ជំហានដ៏សំខាន់ ដំបូងបំផុតនោះ គឺត្រូវស្វែងយល់អំពីគំនិត និងជំនឿរបស់យើងជាមុនសិន។

ទស្សនៈទូទៅរបស់សង្គម និងវប្បធម៌ ស្ដីអំពីបុរស ក្មេងប្រុស និងភាពជាបុរស កុមារ និងទំនាក់ ទំនង ផ្លូវភេទ ជះឥទ្ធិពលយ៉ាងខ្លាំងលើការយល់ឃើញរបស់មនុស្សទូទៅ ពីភាពធ្ងន់ធ្ងរនៃការ រំលោភបំពានលើ ក្មេងប្រុស ហើយជារឿយៗ ទស្សនៈទាំងនេះ ច្រើនតែមានឥទ្ធិពល អវិជ្ជមាន។

 

ជំនឿជាច្រើន នាំឱ្យមានការរើសអើង ដែលអាចធ្វើឱ្យក្មេងប្រុសមានអារម្មណ៍ឯកោ និងធ្វើឱ្យ ពួកគេនៅ ស្ងៀមស្ងាត់។ ជារឿយៗ មនុស្សធំ និងមនុស្សដទៃទៀតដែលមានអំណាច រួមទាំង ឪពុកម្ដាយ អ្នកថែទាំ និងអ្នកជួយជាដើម បានប្រាប់យើងថា ពួកគេច្រើនតែច្រឡំជំនឿ ថាជា ការពិត ដែលជាហេតុ ធ្វើឱ្យពួកគេ កាន់តែមានការលំបាកក្នុងការជួយក្មេងប្រុស។ ក្មេងប្រុស និងមនុស្សប្រុសវ័យក្មេង ក៏អាចនឹងភ័ន្ដច្រឡំ អំពីការពិតទាំងអស់នេះផងដែរ។

ហេតុនេះហើយ ការចែករំលែកព័ត៌មានត្រឹមត្រូវមានសារៈសំខាន់ជាខ្លាំងណាស់ ក្នុងដំណើរ ឆ្ពោះទៅរក ការផ្លាស់ប្ដូរវិជ្ជមាន។ ខាងក្រោមនេះ គឺជាជំនឿ និងរឿងមិនពិតមួយចំនួន ដែល យើងច្រើនជួបប្រទះជា ញឹកញាប់ ព្រមទាំងមានព័ត៌មានសំខាន់ៗ ត្រឹមត្រូវអមជាមួយផង។

កម្មវិធីបណ្ដុះបណ្ដាល និងសិក្ខាសាលារបស់យើង ស្វែងយល់លំអិតបន្ថែមទៀត លើចំណុច បញ្ហាទាំងអស់ នេះ ហើយជួយលោកអ្នកឱ្យអាចជំនះលើជំនឿ និងឥរិយាបទអវិជ្ជមាន ដែល បង្ករគ្រោះថ្នាក់ និងមានភាព រើសអើងខាងលើ។

“ការរំលោភបំពានផ្លូវភេទលើក្មេងប្រុសមិនសូវកើតឡើងច្រើនទេ”

“ការរំលោភបំពានផ្លូវភេទលើក្មេងប្រុសមិនសូវកើតឡើងច្រើនទេ”

តាមពិតៈ រឿងនេះកើតឡើងច្រើនជាង អ្វីដែលយើងគិតដល់ឆ្ងាយណាស់។ ការស្រាវជ្រាវនៅប្រទេស កម្ពុជា និងប្រទេសផ្សេងៗទៀតលើសាកលលោកបង្ហាញថា យ៉ាង ហោចណាស់ មានក្មេងប្រុសម្នាក់ក្នុង ប្រាំមួយនាក់ រងការរំលោភបំពាន ផ្លូវភេទតាមរូបភាព ណាមួយ ក្នុងជីវិតរបស់ពួកគេ (១៦,៥%)។ ជាក់ស្ដែងអាចមានតួលេខច្រើនជាងនេះ។

នៅប្រទេសកម្ពុជា ១៦,៥% មានន័យថា មនុស្សប្រុស និងក្មេងប្រុសជាងមួយលាននាក់ ត្រូវគេរំលោភ បំពានផ្លូវភេទក្នុងពេលណាមួយនៃជីវិតរបស់ពួកគេ។ ភាគច្រើនពួកគេ ពុំបាននិយាយប្រាប់ពីរឿងនោះ ឬទទួលបានការគាំទ្រដែលពួកគេត្រូវការនោះទេ។ ចំណុចនេះ បង្ករឱ្យមានលទ្ធផលអវិជ្ជមានធ្ងន់ធ្ងរ ទាំងសម្រាប់រយៈពេលខ្លី និងរយៈពេលវែង។

“កុមារច្រើនកុហកពីការរំលោភបំពានផ្លូវភេទ”

“កុមារច្រើនកុហកពីការរំលោភបំពានផ្លូវភេទ”

តាមពិតៈ នេះមិនមែនជាការពិតទេ។ ជារឿយៗ យើងច្រើនតែភ្លេចថា ភាពអាថ៌កំបាំង មុខងារក្នុងការ រក្សា និងការពារ។ តាមពិត កុមារភាគច្រើនភិតភ័យខ្លាច និងអាម៉ាស ក្នុងការរៀបរាប់អំពីអ្វីដែលបាន កើតឡើងចំពោះពួកគេ ហើយច្រើនលាក់រឿងទាំងនោះ ជាអាថ៌កំបាំងអស់រយៈពេលយ៉ាងយូរ។ ពេលកុមារនិយាយប្រាប់យើងអំពីរឿងការរំលោភបំពាន សំខាន់យើងត្រូវជឿពួកគេ។ មានហេតុផល សមស្របជាច្រើន ដែលនាំឱ្យកុមារមិននិយាយ ឬមិនប្រាប់អំពីអ្វីៗគ្រប់ យ៉ាងដែលបានកើតឡើង។

កុមារមួយចំនួនអាចនឹងភ័យខ្លាច មិនហ៊ាននិយាយប្រាប់ការពិត ដោយសារតែអ្នករំលោភ បំពានបាន គម្រាមដល់ពួកគេ និងក្រុមគ្រួសារ។ កុមារក៏អាចនឹងមានមានអារម្មណ៍ថា ខ្លួន ជាអ្នកទទួលខុសត្រូវ យល់ច្រឡំ ឬបារម្ភថា ខ្លួននឹងត្រូវគេស្ដីបន្ទោស ហេតុនេះហើយពួកគេ ក៏មិននិយាយ ឬរៀបរាប់លំអិតអំពី រឿងរំលោភបំពានទេ។ កុមារមួយចំនួនទៀតអាចនឹងមិននិយាយការពិត ដោយសារតែពួកគេមាន អារម្មណ៍ថា ខ្លួន ត្រូវការពារអ្នករំលោភបំពាន ឬគ្រួសាររបស់ពួកគេ។ អ្នករំលោភបំពានច្រើនតែ អូសទាញកុមារ និងអ្នកនៅជុំវិញកុមារ ដើម្បីធ្វើឱ្យពួកគេភ័ន្ដច្រឡំអំពីអ្វីដែល អូខេនិងអ្វីដែល មិនអូខេហើយបន្លំការរំលោភបំពានផ្លូវភេទថា ជាសេចក្ដីស្រលាញ់ និងមិត្ដភាព។ ការអូសទាញ ត្រូវបាន ធ្វើឡើង ដើម្បីរក្សាភាពស្ងៀមស្ងាត់ និងការពារអ្នករំលោភបំពាន កុំឱ្យគេរកឃើញ។

ក្មេងប្រុសជាច្រើនមិននិយាយ ពិបាកនិយាយចេញពីអ្វីដែលបានកើតឡើង ព្រោះពួកគេដឹង ថា ពួកគេនឹងមិនទទួលបានអ្វីពីការធ្វើឱ្យរឿងនេះខ្ចខ្ចាយជាសាធារណៈទេ គេច្រើនរំពឹងថា ក្មេងប្រុសត្រូវខ្លាំង និងរឹងប៉ឹង ហើយអាចការពារខ្លួនឯង ដូច្នេះហើយពួកគេភ័យខ្លាចថាមិន មាន នរណាជឿពួកគេ ហើយត្រូវគេសើចចំអក ទទួលទណ្ឌកម្ម ឬត្រូវបានគេចោទប្រកាន់ ថាជាខ្ទើយ។

ការមិននិយាយរឿងទាំងអស់ ឬមិនអាចចាំបាននូវអ្វីៗគ្រប់យ៉ាង ឬពិបាកនិយាយចេញមក មិនមែន មានន័យថា កុមារកំពុងនិយាយកុហកនោះទេ។ ជាធម្មតា ជនរងគ្រោះដោយការ រំលោភបំពាន គ្រប់រូបភាពទាំងអស់ មិនអាចចងចាំរឿងរ៉ាវបានពេញលេញ បំភ្លេចរឿងរ៉ាវ នានា ដើម្បីរស់រាន ឬក៏ច្របូកច្របល់អំពីអ្វីដែលបានកើតឡើង។ អ្វីទាំងឡាយដែលបានរៀបរាប់ខាងលើ គឺជារឿងធម្មតា ដែលអាចកើតមានឡើងចំពោះ ជនរងគ្រោះ។

“មានតែជនបរទេសប៉ុណ្ណោះដែលរំលោភបំពានក្មេងប្រុស នេះមិនមែនជាវប្បធម៌ខ្មែរទេ”

“មានតែជនបរទេសប៉ុណ្ណោះដែលរំលោភបំពានក្មេងប្រុស នេះមិនមែនជាវប្បធម៌ខ្មែរទេ”

តាមពិតៈ នេះជាការយល់ខុស។ ជាការពិតហើយ មនុស្សមួយចំនួនដែលរំលោភបំពានកុមារ គឺជា ជនបរទេសដែលធ្វើដំណើរមកកាន់ប្រទេសកម្ពុជា ដើម្បីរំលោភបំពានលើកុមារា និងកុមារីកម្ពុជា យើងក៏ ធ្លាប់បានឃើញព័ត៌មានទាំងអស់នេះចុះផ្សាយតាមសារព័ត៌មាន ហើយនេះក៏ជាបញ្ហាមួយដ៏ធ្ងន់ធ្ងរផង ដែរ។

 

ទោះជាយ៉ាងណាក្ដី តាមពិតនរណាក៏អាចជាអ្នករំលោភបំពានដែរ រួមទាំងឪពុកម្ដាយ សមាជិកក្នុង គ្រួសារ មិត្ដភក្ដិ អ្នកជិតខាង និងមនុស្សដទៃទៀតដែលស្គាល់ក្មេងប្រុសនោះ ហើយជាទូទៅជា មនុស្សដែលក្មេងប្រុសនោះទុកចិត្ដ ដែលក្នុងនោះមានទាំងស្ដ្រី និងមនុស្ស វ័យក្មេងផ្សេងទៀតផងដែរ។ ការពិត អ្នករំលោភបំពានលើក្មេងប្រុសនៅប្រទេសកម្ពុជា ភាគច្រើនគឺជាខ្មែរ ពោលគឺ មិនមែនជាជន បរទេសនោះទេ។

 

ជាការសំខាន់ណាស់ដែលយើងត្រូវយល់អំពីចំណុចនេះ នៅពេលយើងគិតពីវិធីសាស្ដ្របង្ការ និងការពារ ក្មេងប្រុសពីមនុស្សដែលអាចនឹងរំលោភបំពានពួកគេ។ ចំណុចបញ្ហានេះ មាន ពិភាក្សាលំអិតនៅក្នុងវគ្គ បណ្ដុះបណ្ដាល និងសិក្ខាសាលា ដែលរៀបចំដោយ ជំហាន ដំបូង។

“ពេលក្មេងប្រុសរងនូវការរំលោភបំពាននោះ មិនមែនជារឿងធ្ងន់ធ្ងរទេ ព្រោះគេអាច នឹងសះជាឡើងវិញបានយ៉ាងឆាប់រហ័ស“

“ពេលក្មេងប្រុសរងនូវការរំលោភបំពាននោះ មិនមែនជារឿងធ្ងន់ធ្ងរទេ ព្រោះគេអាច នឹងសះជាឡើងវិញបានយ៉ាងឆាប់រហ័ស“

តាមពិតៈ តាមទស្សនៈវប្បធម៌ និងសង្គមកម្ពុជា ក្មេងប្រុសជាមនុស្សខ្លាំង និងរឹងប៉ឹង ហើយមិនចេះ បាត់បង់ព្រហ្មចារី និងកេរ្ដ៍ឈ្មោះទេ ដែលជាហេតុនាំឱ្យមានមនុស្ស ជាច្រើនជឿថា នេះជាការពិត ប៉ុន្ដែ នេះជាជំនឿខុសស្រឡះពីការពិត។ ជំនឿដែលថា ក្មេងប្រុសជា “មាសទឹកដប់” (និងមិនបាត់បង់តម្លៃ ប្រសិនបើគេមានការរួមភេទ ឬរងនូវការរំលោភបំពាន) ជាជំនឿមួយដែលមិនជួយអ្វីទាល់តែសោះ។

 

ក្មេងប្រុសក៏ជាមនុស្សដែរ ពួកគេក៏ចេះឈឺចាប់ទាំងផ្លូវកាយ និងផ្លូវចិត្ដដូចមនុស្ស ដទៃទៀត ដែរ។ ពួកគេក៏ មានអារម្មណ៍ឈឺចាប់ និងអាម៉ាស់ដែរ ប្រសិនបើយើងចង់ជួយពួកគេ យើងត្រូវ​ យល់ពីរឿងនេះ។ ជានិច្ចកាល ការរំលោភបំពានផ្លូវភេទ គឺជារឿងធ្ងន់ធ្ងរ ហើយអាចមានផល ប៉ះពាល់លើគ្រប់ផ្នែកក្នុងជីវិត របស់ពួកគេ ទាំងរយៈពេលខ្លី និងរយៈពេលវែង។ នេះជាចំណុចដ៏សំខាន់ ដែលវគ្គបណ្ដុះបណ្ដាលរបស់ យើងធ្វើការស្វែងយល់ស៊ីជម្រៅ ដែលនាំ ទៅរកការយល់ដឹងកាន់តែច្រើនបន្ថែមទៀត អំពីរបៀប ជួយក្មេងប្រុសឱ្យអាចសះជាឡើងវិញ។

"មនុស្សស្រី​ មិនអានរំលោភបំពានលើក្មេងប្រុសបានទេ ហើយបើទោះបីជាមាន​រឿងនេះកើតឡើងក៏មិនមៃនជារឿងធ្ងន់ធ្ងរដៃរ"

"មនុស្សស្រី​ មិនអានរំលោភបំពានលើក្មេងប្រុសបានទេ ហើយបើទោះបីជាមាន​រឿងនេះកើតឡើងក៏មិនមៃនជារឿងធ្ងន់ធ្ងរដៃរ"

តាមពិតៈ នេះជាទស្សនៈមិនត្រឹមត្រូវទេ ព្រោះថាស្ដ្រីមួយចំនួនអាចរំលោភបំពាន និងពិតជា ​បាន រំលោភបំពានផ្លូវភេទលើកុមារមែន។ អ្នកមិនចាំបាច់ត្រូវតែជាបុរស និងត្រូវមានអង្គជាតិ នោះទេ ដើម្បី រំលោភបំពានលើកុមារណាម្នាក់។ សូមមើលនៅទំព័រស្ដីពី និយមន័យនៃការ រំលោភបំពានផ្លូវភេទនៅលើគេហទំព័រនេះ ដើម្បីស្វែងរកព័ត៌មានបន្ថែម។

 

រាល់ការរំលោភបំពានផ្លូវភេទទាំងអស់ សុទ្ធតែធ្ងន់ធ្ងរ និងមានផលប៉ះពាល់អវិជ្ជមាន។ ក្មេងប្រុស និងមនុស្សជាច្រើនអាចនឹងគិតថា ការរួមភេទជាមួយស្ដ្រីម្នាក់ ឬរងនូវការរំលោភ បំពានដោយស្ដ្រីណាម្នាក់ ធ្វើឱ្យក្មេងប្រុសនោះ មានសំណាងល្អ ការរងនូវការរំលោភ បំពាន មិនមែនជារឿងសំណាងនោះឡើយ ទោះអ្នករំលោភបំពាននោះជា នរណាក៏ដោយ។ វគ្គបណ្ដុះបណ្ដាលរបស់ ជំហានដំបូង ស្វែងយល់ជាលំអិត បន្ថែមទៀតលើបញ្ហានេះ។

“មានតែក្មេងប្រុសក្រីក្រ គ្មានទីលំនៅ ឬគ្មានការអប់រំប៉ុណ្ណោះដែលរងនូវការរំលោភ បំពាន”

“មានតែក្មេងប្រុសក្រីក្រ គ្មានទីលំនៅ ឬគ្មានការអប់រំប៉ុណ្ណោះដែលរងនូវការរំលោភ បំពាន”

តាមពិតៈ ក្មេងប្រុស ឬមនុស្សប្រុសក៏អាចរងនូវការរំលោភបំពានក្នុងដំណាក់កាលណាមួយ នៃជីវិត របស់ពួកគេផងដែរ ទោះជាអ្នកមានក្ដី ក្រក្ដី មានការអប់រំ ឬអត់។ ការរំលោភបំពានផ្លូវភេទ គ្មានព្រំដែនកំណត់ឡើយ។ ដោយគ្រាន់តែយើងមិនសូវដឹងពីរឿងនេះ មិនមែនមានន័យថា រឿងនេះមិន កើតឡើងនោះឡើយ។

“ប្រសិនបើប្រដាប់ភេទក្មេងប្រុសឡើងរឹងនៅពេលរងនូវការរំលោភបំពាន នោះ បញ្ជាក់ថា គេចង់បានការរួមភេទ ហេតុនេះវាមិនមែនជាការរំលោភបំពានទេ“

“ប្រសិនបើប្រដាប់ភេទក្មេងប្រុសឡើងរឹងនៅពេលរងនូវការរំលោភបំពាន នោះ បញ្ជាក់ថា គេចង់បានការរួមភេទ ហេតុនេះវាមិនមែនជាការរំលោភបំពានទេ“

តាមពិតៈ នេះជាការយល់ខុសហើយ។ ប្រដាប់ភេទឡើងរឹង មិនមែនមានន័យថា កុមារចង់ឱ្យ គេ រំលោភបំពានលើខ្លួននោះទេ ដោយតាមធម្មតាអ្នករំលោភបំពាន តែងដាស់អារម្មណ៍ជន រងគ្រោះឱ្យមាន ចំណង់ និងចេញទឹកកាម ព្រោះពួកគេដឹងថា ការធ្វើបែបនេះ នឹងអាចធ្វើឱ្យ ក្មេងប្រុស មានការភ័ន្ដច្រឡំ ហើយអាចធ្វើឱ្យក្មេងប្រុស មិននិយាយរឿងនេះប្រាប់នរណា ម្នាក់។

 

តាមពិត ប្រដាប់ភេទរបស់ក្មេងប្រុស និងមនុស្សប្រុស ងាយនឹងឡើងរឹងណាស់ ពេលខ្លះ ប្រដាប់ភេទ ឡើងរឹងដោយសារតែការភ័យខ្លាច ឬពេលពិនិត្យសុខភាព និងពេលដទៃទៀត ដែលមិនពាក់ព័ន្ធ ជាមួយរឿងការរួមភេទ។ ប្រដាប់ភេទឡើងរឹង ក្នុងពេលការរំលោភបំពាន កើតឡើង មិនមែនមានន័យថា គេចង់បាន ឬយល់ព្រមចំពោះការរំលោភបំពាននោះឡើយ។ ពេលខ្លះ ក្មេងប្រុសអាចនឹងមានអារម្មណ៍ថា ខ្លួនទទួលការសប្បាយផ្នែករាងកាយដោយសារតែ អ្វីដែលបានកើតឡើង នៅពេលពួកគេចេញ ទឹកកាម ហើយចំណុចនេះអាចនឹងបង្ករឱ្យមាន ការភ័ន្ដច្រឡំ និងការអន់ចិត្ដចំពោះខ្លួនឯង។

 

វគ្គបណ្ដុះបណ្ដាលរបស់យើង មានសិក្សាស្វែងយល់លំអិតទៅលើចំណុចនេះ និងលើកឡើងនូវ វិធីនានា ដែលយើងអាចយកទៅប្រើប្រាស់ ដើម្បីជួយក្មេងប្រុសចយល់ច្បាស់អំពីអ្វីដែលបាន កើតឡើងចំពោះ ពួកគេ។

“ក្មេងប្រុសអាចនិយាយអំពីរឿងការរំលោភបំពានបានដោយងាយស្រួល ព្រោះពួកគេ មិនចេះអៀនដូចក្មេងស្រីទេ“

“ក្មេងប្រុសអាចនិយាយអំពីរឿងការរំលោភបំពានបានដោយងាយស្រួល ព្រោះពួកគេ មិនចេះអៀនដូចក្មេងស្រីទេ“

តាមពិតៈ នេះជាការយល់ខុសហើយ តាមការស្រាវជ្រាវរបស់យើងបង្ហាញឱ្យឃើញថា ក្មេង ប្រុស ភាគច្រើន មានអារម្មណ៍អាម៉ាស់យ៉ាងខ្លាំង ហើយព្យាយាមលាក់បាំងនូវអ្វីដែលបានកើត ឡើងចំពោះ ពួកគេ។ ក្មេងប្រុស ភាគច្រើនមិនដែលនិយាយអំពីអ្វីដែលបានកើតឡើងចំពោះ ពួកគេឡើយ ហើយ ជារឿយៗ នេះគឺមកពីពួកគេដឹងថា គ្មាននរណាជឿនូវអ្វីដែលគេនិយាយ ឬខ្លាចគេសើចចំអក បារម្ភខ្លាចរងនូវការស្ដីបន្ទោស និងទណ្ឌកម្ម។

 

ពេលខ្លះ ក្មេងប្រុសអាចនឹងយកការរំលោភបំពានមកនិយាយកំប្លែងលេង និងធ្វើហាក់បីដូចជា មិនខ្វល់ អំពីរឿងនេះសោះ។ ការធ្វើបែបនេះ អាចធ្វើឱ្យអ្នកដែលនៅជុំវិញពួកគេមានការភ័ន្ដ ច្រឡំ អ្នកដទៃអាច គិតថា ក្មេងប្រុសនោះមិនទទួលរងនូវផលប៉ះពាល់អ្វីទេ ហើយជាលទ្ធផល ពួកគេអាចនឹងមិនផ្ដល់ជំនួយ ឬមិនស្ដាប់នូវអ្វីដែលក្មេងប្រុសនិយាយឡើយ។ ការសម្ដែងចេញមកបែបនេះ គឺជាវិធីដ៏សាមញ្ញដែល ក្មេងប្រុស បុរសធ្វើឡើង ដើម្បីបិទបាំង អារម្មណ៍ពិតប្រាកដរបស់ខ្លួន។

 

យើងដឹងច្បាស់ថា មានក្មេងប្រុស និងមនុស្សប្រុសជាច្រើន ដែលតែងតែមានអារម្មណ៍ថា ត្រូវ ធ្វើខ្លួន ជាមនុស្សរឹងប៉ឹង ឬត្រូវបដិសេធនូវភាពធ្ងន់ធ្ងរនៃការរំលោភបំពាន ដើម្បីដោះស្រាយ ជាមួយអារម្មណ៍ ឈឺចាប់របស់ខ្លួន។ ក្មេងប្រុសបានរៀនថា ការបង្ហាញអារម្មណ៍ មនោសញ្ចេតនា ឬការយំសោក គឺជាសញ្ញាមួយនៃភាពទន់ខ្សោយ ហេតុនេះហើយពួកគេ ព្យាយាមយ៉ាងខ្លាំង ដើម្បីលាក់បាំងនូវអារម្មណ៍ ពិតប្រាកដរបស់ខ្លួន។ ការធ្វើបែបនេះមិនបានជួយអ្វីដល់ពួកគេទេ ថែមទាំងធ្វើឱ្យពួកគេជាប់អន្ទាក់នៃ ក្ដីភ័យខ្លាច និងស្ងៀមស្ងាត់។

 

ជំហានដំបូង ផ្ដល់ការបណ្ដុះបណ្ដាលដែលជួយស្វែងយល់ពីរបៀបដែលវប្បធម៌ និងការរំពឹង ទុករបស់ សង្គមមកលើក្មេងប្រុស កម្រិតសមត្ថភាពស្វែងរកជំនួយរបស់ក្មេងប្រុស និងកម្រិត នូវជំនួយដែលអ្នកដទៃ ផ្ដល់ដល់ពួកគេ។ វគ្គបណ្ដុះបណ្ដាលនេះក៏ចែករំលែកគំនិតអំពីរបៀប ដែលយើងអាចធ្វើការជាមួយ ក្មេងប្រុស ដើម្បីជួយពួកគេឱ្យយល់អំពីខ្លួនឯងឱ្យកាន់តែ ច្បាស់ បន្ថែមទៀត និងឱ្យពួកគេរៀន បញ្ចេញ អារម្មណ៍ និងតម្រូវការរបស់ខ្លួន តាមវិធីដែលមាន សុខភាពល្អ។

“ប្រសិនបើក្មេងប្រុសម្នាក់ទទួលយកលុយពីគេ នោះមិនមែនជាការរំលោភបំពាន ឬ មិនមានផលប៉ះពាល់ដល់ពួកគេទេ“

“ប្រសិនបើក្មេងប្រុសម្នាក់ទទួលយកលុយពីគេ នោះមិនមែនជាការរំលោភបំពាន ឬ មិនមានផលប៉ះពាល់ដល់ពួកគេទេ“

តាមពិតៈ នេះជាទស្សនៈមិនត្រឹមត្រូវទេ អ្នករំលោភបំពានភាគច្រើនប្រើ បច្ចេកទេសអូស ទាញដូចជា ឱ្យលុយ ឱ្យអំណោយ ជាវិធីសាស្ដ្រទាក់ទាញក្មេងប្រុស ប៉ុន្ដែនេះក៏ជាវិធីសាស្ដ្រ ធ្វើឱ្យក្មេងប្រុសរក្សាការសម្ងាត់ឱ្យពួកគេ ទាំងក្នុងពេល និងក្រោយពេលរំលោភបំពាន។ អ្នករំលោភបំពាន ក៏ទាញប្រយោជន៍ពីភាពក្រីក្រ និងកង្វះការយល់ដឹង ដើម្បីជា អន្ទាក់ឱ្យក្មេងប្រុសជាប់នៅក្នុងវដ្ដ នៃការឱ្យគេរំលោភបំពាន ដើម្បីប្ដូរជាមួយលុយ ឬអំណោយ ផ្សេងៗ។

វគ្គបណ្ដុះបណ្ដាលអ្នកជំនាញរបស់ជំហានដំបូង ជួយអ្នកចូលរួមឱ្យយល់កាន់តែច្រើនបន្ថែម ទៀតអំពី របៀបដែលការរំលោភបំពានកើតឡើង អ្វីដែលហៅថា វដ្ដនៃការរំលោភបំពាន បច្ចេកទេសអូសទាញ ជាច្រើន ដែលអ្នករំលោភបំពានប្រើប្រាស់នៅក្នុងប្រទេសកម្ពុជា ហើយ សំខាន់ជាងនេះទៅទៀតនោះគឺ យល់ពីរបៀបដែលចំណេះដឹងទាំងនេះ ជួយការពារកុមារ ទាំងអស់ពីការរំលោភបំពានផ្លួវភេទ។

“បុរសខ្ទើយ ជាអ្នកទទួលខុសត្រូវចំពោះការរំលោភបំពានលើក្មេងប្រុស”

“បុរសខ្ទើយ ជាអ្នកទទួលខុសត្រូវចំពោះការរំលោភបំពានលើក្មេងប្រុស”

តាមពិតៈ នេះមិនមែនជាការពិតទេ។ ការស្រាវជ្រាវរបស់កម្ពុជា និង អន្ដរជាតិ បានបង្ហាញឱ្យ យើង ឃើញថា អ្នករំលោភបំពានអាចជាមនុស្សគ្រប់រូប អាចជាប្រុស ឬស្រី កុមារផ្សេង ទៀត ឬមនុស្ស វ័យក្មេង។ អ្នករំលោភបំពានភាគច្រើន មិនមែនជាខ្ទើយឡើយ។

 

វគ្គបណ្ដុះបណ្ដាលរបស់យើង មានសិក្សាស្វែងយល់លំអិតលើចំណុចនេះ និងជួយយើងឱ្យអាច យល់កាន់ តែច្បាស់បន្ថែមទៀតអំពីអត្ដសញ្ញាណរបស់អ្នករំលោភបំពាន ហេតុផលផ្សេងៗ ដែលពួកគេរំលោភបំពាន និង វិធីសាស្ដ្រដែល មានប្រសិទ្ធិភាពដើម្បីការពារកុមារទាំងអស់ ពីការរំលោភបំពាន។

donate

ពត៌មានថ្មី

សហការគ្នាដើម្បីការ ផ្លាស់ប្តូរវិជ្ជមាន

  • mloptapang.org
  • refugeelawproject.org