ឥទ្ធិពលនិងផលប៉ះពាល់នៃការ រំលោភបំពានផ្លូវភេទ

ការរំលោភបំពានផ្លូវភេទ ដែលកើតឡើងចំពោះកុមារណាម្នាក់ អាចប៉ះពាល់ដល់គ្រប់ផ្នែក ទាំងអស់ហើយអាចធ្វើឱ្យជីវិតរបស់ពួកគេមានភាព ក្រឡាប់ ចាក់។ ផលប៉ះពាល់ទាំងនោះអាចជាផលប៉ះពាល់ផ្នែកផ្លូវកាយផ្លូវចិត្ដនិងអារម្មណ៍ហើយជាញឹកញាប់ជះ ឥទ្ធិពល លើអាកប្បកិរិយារបស់បុគ្គលនោះ ក្នុងលក្ខណៈមួយដែលអាច នាំពួកគេឱ្យទទួលនូវ ការ វិនិច្ឆ័យឬការរិះគន់ពីអ្នកដទៃ។មិនមែនរាល់ផលប៉ះពាល់ទាំងអស់សុទ្ធតែអាចសង្កេត ឃើញនិង យល់បានដោយងាយស្រួលនោះឡើយ។

 

អ្នករួចផុតពីការរំលោភបំពានជាច្រើននាក់ ព្យាយាមលាក់បាំងនូវអារម្មណ៍របស់ខ្លួន ដោយ សារពួកគេបារម្ភពី របៀបដែលអ្នកដទៃនឹងឆ្លើយតបចំពោះពួកគេ។ ផលប៉ះពាល់មួយចំនួន អាចមានរយៈពេលខ្លី ចំណែកឯ ផលប៉ះពាល់មួយចំនួនទៀត អាចមានរយៈពេលជាច្រើនឆ្នាំ។ អ្វីដែលឪពុកម្ដាយ អ្នកមើលថែ និងអ្នកគាំទ្រ ត្រូវធ្វើនោះគឺ ត្រូវបើកចិត្ដឱ្យទូលាយចំពោះផល ប៉ះពាល់ដែលនឹងអាចកើតមាន ហើយមិនត្រូវវិនិច្ឆ័យជនរងគ្រោះ ឬអ្នកដែលបានរួចផុតពីការ រំលោភបំពាន ដោយផ្អែកតែទៅលើអារម្មណ៍ និងទង្វើទាំងឡាយរបស់ពួកគេ ដែលបង្ករ ឡើង ដោយការរំលោភបំពាននោះឡើយ ហើយត្រូវស្ដាប់ និងព្យាយាមស្វែងរកវិធីសមស្រប ដើម្បី ជួយ និងគាំទ្រ ដល់ពួកគេ។

 

ការស្រាវជ្រាវរបស់កម្ពុជានិងការស្រាវជ្រាវដែលត្រូវបានធ្វើឡើង នៅក្នុងប្រទេសផ្សេងទៀត ទាក់ទងនឹងផល ប៉ះពាល់នៃការរំលោភបំពានបានបង្ហាញឱ្យឃើញថា ផលប៉ះពាល់ដែលកើត មានចំពោះក្មេងប្រុស និងបុរសនៅក្នុង ប្រទេសផ្សេងៗគ្នា មានចំណុចប្រហាក់ប្រហែល គ្នាជាច្រើន។ ផ្អែកតាមការស្រាវស្រាវជ្រាវរបស់យើង ខាងក្រោមនេះ គឺជាផលប៉ះពាល់ដែល យើងច្រើនជួបប្រទះជាងគេបំផុត ប៉ុន្ដែទោះជាបែបនេះក្ដី  ជាការសំខាន់ ណាស់ដែលត្រូវ ចងចាំថា មនុស្សម្នាក់ៗសុទ្ធតែមានលក្ខណៈប្លែកៗពីគ្នា ហើយតាមរយៈការកសាងនូវទំនាក់ ទំនង ដែលមានសុវត្ថិភាព និងប្រកបដោយ ការជឿរទុកចិត្ដ ព្រមជាមួយការស្ដាប់ដោយយក ចិត្ដទុកដាក់នោះ យើងនឹងអាចស្វែងយល់បានកាន់តែច្រើនបន្ថែមទៀតអំពីពួកគេ ក្នុងនាម គេជាបុគ្គលម្នាក់ ហើយនឹងអាចជួយ ពួកគេឱ្យជាសះស្បើយឡើងវិញបាន។

Hold on to hope!

ចំណុចសំខាន់មួយទៀត ដែលត្រូវចងចាំគឺថា អ្នករួចផុតពីការរំលោភបំពានក៏ចេះច្នៃប្រឌិត មានភាព ខ្លាំង និងសមត្ថភាពជាច្រើន ដើម្បីជាសះស្បើយឡើងវិញ។ ជារឿយៗ អ្វីដែល ពួកគេត្រូវការគឺ សុវត្ថិភាព មនុស្សដែលអាចផ្ដល់ការគាំទ្រដ៏ត្រឹមត្រូវ និងឱកាសដើម្បីឱ្យ ពួកគេបានជាសះស្បើយឡើងវិញប៉ុណ្ណោះ។

 

ផលប៉ះពាល់ដែលយើងច្រើនជួបទ្រះរួមមានៈ

បទពិសោធន៍នៃការបាត់បង់ ដូចជាៈ

  • ការឱ្យតម្លៃខ្លួនឯងទាប
  • ពិបាកជឿរទុកចិត្ដអ្នកដទៃ
  • បាត់បង់កុមារភាព ដូចជាឱកាសលេងកំសាន្ដ និងរៀនសូត្រ
  • បាត់បង់ឱកាសលូតលាស់ និងអភិវឌ្ឍដូចក្មេងធម្មតា
  • មានបញ្ហាទំនាក់ទំនងផ្លូវភេទ
  • បាត់បង់ម្ចាស់ការលើរាងកាយ
  • បាត់បង់ទំនាក់ទំនងប្រកបដោយសេចក្ដីស្រលាញ់ និងយកចិត្ដទុកដាក់
  • បាត់បង់សុវត្ថិភាព និងសន្ដិសុខ

ផលប៉ះពាល់មួយចំនួនផ្នែករាងកាយ និងផ្នែកអាកប្បកិរិយា ដែលក្មេងប្រុស និងបុរស អាចជួបប្រទះ

  • របួសនៅអវៈយវៈភេទ និង/ឬ ទ្វារធំ
  • បញ្ហាជាច្រើនផ្នែកសុខភាព
  • ច្របូកច្របល់ទាក់ទងនឹងអត្ដសញ្ញាណភេទ និងយេនឌ័រ
  • ច្របូកច្របល់អំពីស្ថានភាព មនុស្ស និងទីកន្លែងដែលមានសុវត្ថិភាព និងមិនមានសុវត្ថិភាព
  • កាន់តែងាយរងគ្រោះកាន់តែខ្ពស់ ចំពោះការរំលោភបំពានផ្លូវភេទ និងការរំលោភបំពានដទៃទៀត
  • យល់សប្ដិអាក្រក់
  • មានគំនិត និងសកម្មភាពចង់សម្លាប់ខ្លួន
  • អាកប្បកិរិយាដែលបង្ករគ្រោះថ្នាក់ដល់ខ្លួនឯង (ឧទាហរណ៍ អារដៃ)
  • ប្រើប្រាស់ថ្នាំញៀន ឬគ្រឿងស្រវឹង ដើម្បីដោះស្រាយ
  • អាកប្បកិរិយាប្រថុយនឹងគ្រោះថ្នាក់ ច្រើនកើតមានចំពោះក្មេងប្រុស (ឧទាហរណ៍ លួចឥវ៉ាន់ បង្ករអគ្គីភ័យ ប្រើប្រាស់ថ្នាំញៀន)
  • នោម ឬអាចម៍ដាក់កន្ទេល
  • មានបញ្ហាក្នុងការរៀនសូត្រ និងបញ្ហានៅសាលារៀន
  • មានការលំបាកផ្ចង់អារម្មណ៍ និង/ឬចងចាំ
  • អាកប្បកិរិយាយំតាម
  • គ្មានសន្ដិសុខ ដែលនាំឱ្យកុមារកាន់តែងាយរងគ្រោះដោយការរំលោភបំពាន និងកេងប្រវ័ញ្ចផ្លូវភេទ
  • រោគសញ្ញាផ្លូវកាយដែលបណ្ដាលមកពីផ្លូវចិត្ដ ដូចជាឈឺពោះ និងឈឺក្បាលជាដើម
  • ការរួមភេទមុនកាលកំណត់ និង/ឬ អាកប្បកិរិយាផ្លូវភេទដែលមានគ្រោះថ្នាក់ ពោលគឺ ក្មេងតូច ម្នាក់ដឹង រឿងផ្លូវភេទច្រើនជាងអ្វីដែលគេគួរដឹង ហើយគេអាចនឹងបង្ហាញនូវអាកប្បកិរិយា ទាក់ទាញ ឬ អាកប្បកិរិយាផ្លូវភេទដែលគ្រោះថ្នាក់
  • បញ្ហាអាកប្បកិរិយា លំបាកបញ្ចេញ និង/ឬ គ្រប់គ្រងមនោសញ្ចេតនា
  • មានការលំបាកផ្នែកទំនាក់ទំនង
  • កាច ធ្វើបាបអ្នកដទៃ និងអាកប្បកិរិយាដែលសង្គមមិនទទួលយក
  • មានកំហឹង
  • លំបាកផ្ដោតអារម្មណ៍លើការសិក្សា ឬការងារ
  • ធ្លាក់ទឹកចិត្ដ និងរសាប់រសល់
  • ភ័យខ្លាចចំពោះសកម្មភាពធម្មតាៗ (ដូចជាមុជទឹក ទៅបង្គន់ជាដើម។ល។)
  • រត់ចោលផ្ទះ
  • មានបញ្ហាក្នុងការញ៉ាំ និងគេង
  • មានអារម្មណ៍ឯកោ និងកណ្ដោចកណ្ដែង
  • ពេលធំឡើង អាចមានបញ្ហាភេទវិកល ដូចជាការគេចវេស ឬភ័យខ្លាចមានទំនាក់ទំនងផ្លូវភេទ។
  • ផ្ដាច់ខ្លួន ការរស់រានរបស់កុមារគឺអាស្រ័យលើសមត្ថភាពរបស់គេក្នុងការផ្ដាច់ខ្លួនចេញ ពីក្ដី ឈឺចាប់ ហើយក្នុងករណីធ្ងន់ធ្ងរបំផុត អាចបណ្ដាលឱ្យមានជំងឺពហុបុគ្គលភាព (មនុស្សមានអត្ដចរិតច្រើន) ទៀតផង។
  • ជំងឺបាក់ស្បាត (PTSD) អាចប៉ះពាល់ដល់កុមាររងការរំលោភបំពានផ្លូវភេទ និងមនុស្សធំដែល រួចផុត ពីការរំលោភបំពាន។ រោគសញ្ញាដែលពួកគេជួបប្រទះ គឺប្រហាក់ប្រហែលគ្នាទៅនឹង រោគសញ្ញាដែល កើតចំពោះទាហានក្រោយពេលសង្គ្រាម វៀតណាម ដែរ ក្នុងនោះរួមមាន បញ្ហាដំណេក ថប់បារម្ភ និង ធ្លាក់ទឹកចិត្ដ ដែលមានផលប៉ះពាល់អវិជ្ជមានដល់ការបំពេញមុខងារប្រចាំថ្ងៃរបស់ពួកគេ។
  • ជាប់នៅក្នុងអន្ទាក់នៃទំនាក់ទំនងដែលមិនល្អ និងការកេងប្រវ័ញ្ចន៍ផ្លូវភេទ

The responses of other people are often unhelpful:

ការឆ្លើយតបដែលច្រើនតែឥតបានប្រយោជន៍

ក្មេងប្រុស និងមនុស្សប្រុសវ័យក្មេងជាច្រើនលើកឡើងថា ការប្រព្រឹត្ដិរបស់អ្នកដទៃមកលើ ពួកគេ (ដូចជាឪពុកម្ដាយ អ្នកមើលថែ មិត្ដភក្ដិ និងមនុស្សមានអំណាច) ក៏អាចជះឥទ្ធិពល អវិជ្ជមាន និងក្លាយជាបន្ទុក បន្ថែមទៀតទៅលើបញ្ហារបស់ពួកគេផងដែរ។ ក្មេងប្រុសមួយចំនួនបានរៀបរាប់ថាៈ

ក្មេងប្រុសមិនអាចយំលឺៗទេ។ ប្រសិនបើយើងយំ គេថាយើងខ្សោយ ប៉ុន្ដែគេមិន ដឹងថា យើងឈឺចាប់ប៉ុណ្ណាទេ។

 

អ្នកដទៃគេបន្ទោសយើងថា យើងជាក្មេងអាក្រក់ ហេតុនេះខ្ញុំក៏រត់ចេញពីផ្ទះ។

ខ្ញុំញ៉ាំមិនបាន គេងមិនលក់ ខ្ញុំចង់តែលាក់រឿងនេះ ហើយរក្សារឿងនេះទុកជា អាថ៌កំបាង ជារៀងរហូត។

 

មិនដែលមាននរណាផ្ដល់ជំនួយដល់យើងទេ គ្មាននរណាជឿយើងឡើយ។ ខ្ញុំនៅ តែចាំ ពីផលប៉ះពាល់របស់វាមកលើជីវិតខ្ញុំ ខ្ញុំមិនដែលគិតថា រឿងនេះអាចកើត ឡើងចំពោះ ក្មេងប្រុសសោះ ខ្ញុំធ្លាប់ព្យាយាមនិយាយប្រាប់អ្នកដទៃដែរ ប៉ុន្ដែគេ មិនជឿខ្ញុំទេ។

ប៉ូលីសសួរពីរឿងទាំងអស់នេះដូចធម្មតា ពួកគេមិនបានគិតថា ខ្ញុំអាម៉ាស់នោះទេ រូបថត  របស់ខ្ញុំត្រូវគេចុះផ្សាយក្នុងកាសែត គេគ្រាន់តែបិទភ្នែករបស់ខ្ញុំបន្ដិច ប៉ុណ្ណោះ ហើយអ្នក ដែលរស់នៅក្បែរខ្ញុំ ចំណាំរូបខ្ញុំបាន ខ្ញុំគេចខ្លួនពីកន្លែងដែលខ្ញុំ ធ្លាប់រស់នៅ អស់រយៈពេល មួយឆ្នាំ ព្រោះខ្ញុំខ្មាស់គេខ្លាំងពេក ពួកគេមិនបាន គិតដល់ខ្ញុំទាល់តែសោះ ទាំងប៉ូលីស ទាំងអ្នកកាសែត និងអ្នកជិតខាងរបស់ខ្ញុំ។

 

ម្ដាយ និងជីដូនខ្ញុំ ស្ដីបន្ទោសឱ្យខ្ញុំ ម្ដាយខ្ញុំវាយខ្ញុំ ពួកគាត់យំ ហើយគាត់ខ្លាចខ្ញុំ ជាប់គុក។ មានការយំស្រែកច្រើនណាស់ ហើយខ្ញុំក៏រត់ចេញពីផ្ទះ។

 

កុមារមួយចំនួនខូចចិត្ដយ៉ាងខ្លាំងអំពីការរំលោភបំពាន រហូតដល់ចង់សម្លាប់ខ្លួន ឯអ្នកខ្លះ ទៀតអាចនឹងចង់ត្រួតត្រា វាយក្មេងដទៃទៀត ឬហិតកាវ។ ពេល ក្មេងប្រុសនិយាយរឿង លំបាករបស់ពួកគេប្រាប់អ្នកដទៃ វាអាចជួយឱ្យគេបំភ្លេច ក្ដីក្រៀមក្រំរបស់ពួកគេបាន ប៉ុន្ដែប្រសិនបើគេនិយាយប្រាប់នរណាម្នាក់ ហើយ អ្នកនោះយករឿងរបស់ពួកគេទៅ ប្រាប់មនុស្សគ្រប់គ្នាក្នុងភូមិ ក្មេងប្រុសនោះ អាចនឹងរត់ចោលផ្ទះ ឬសម្លាប់ខ្លួន។

កម្មវិធីបណ្ដុះបណ្ដាល និងសិក្ខាសាលារបស់ជំហានដំបូង មានសិក្សាស្វែងយល់លើបញ្ហាទាំង អស់នេះយ៉ាងលំអិត ហើយជួយយើងឱ្យយល់អំពីរបៀបជួយក្មេងប្រុស និងមនុស្សប្រុសវ័យ ក្មេងតាមវិធីសមស្រប។ វគ្គបណ្ដុះបណ្ដាល ក៏ផ្ដោតលើកត្ដានានាដែលធ្វើ ឱ្យបញ្ហាកាន់តែមាន ភាពធ្ងន់ធ្ងរ និងប្រៀបធៀបមួយនឹងការរំលោភបំពានលើស្ដ្រី ព្រមទាំងផ្ដល់ឱកាសឱ្យសិក្ខាកាម ពិភាក្សាអំពីរបៀបដែល ការធ្វើការជាមួយក្មេងប្រុស អាចជះ ឥទ្ធិពលលើការគិត អារម្មណ៍ និង អាកប្បកិរិយារបស់ពួកគេ។

 

ព័ត៌មានលំអិតស្ដីពីឱកាសបណ្ដុះបណ្ដាលរបស់យើងខ្ញុំ មាននៅក្នុងទំព័រ ការសិក្សា អប់រំ និងគាំទ្រ ក្នុងគេហទំព័រនេះ។

donate

ពត៌មានថ្មី

សហការគ្នាដើម្បីការ ផ្លាស់ប្តូរវិជ្ជមាន

  • mloptapang.org
  • refugeelawproject.org