យើងអាចនិយាយប្រាប់នរណាម្នាក់បាន ប្រសិនបើគេនោះមានចំណេះដឹង ហើយពួកគេ មិនយករឿង របស់យើងទៅនិយាយលេង ឬធ្វើជារឿងកំប្លែង ពួកគេត្រូវយល់ចិត្ដយើង ហើយប្រហែលជាអាច ផ្ដល់គំនិតនិងយោបល់ផ្សេងៗដើម្បីជួយដោះស្រាយបញ្ហាយើង។ ពួកគេត្រូវតែជាមនុស្សដែល អាចទុកចិត្ដបាន និងចេះរក្សាការសម្ងាត់
បុគ្គលិកត្រូវនិយាយដោយទន់ភ្លន់ទៅកាន់កុមារ នៅពេលគេធ្វើអ្វីម្យ៉ាងខុស មិនត្រូវប្រើ ហឹង្សាទេ។ ត្រូវស្ដាប់កុមារនិងពិចារណាគំនិតរបស់កុមារនៅក្នុងពេលធ្វើការសម្រេចចិត្ដ។
យើងត្រូវការការលើកទឹកចិត្ដពីគ្រួសារ (ឪពុកម្ដាយ) ហើយមិនត្រូវបន្ទោសកុមារ ចំពោះ អ្វីដែលបានកើតឡើងរួចហើយនោះឡើយ។
យើងមិនដែលបានលឺអំពីការពិគ្រោះបញ្ហាទេ ប៉ុន្ដែប្រសិនបើមាននរណាម្នាក់អាចសួរអំពី អារម្មណ៍ របស់យើង នោះយើងនឹងបានប្រសើរឡើង។
ខ្ញុំត្រូវការអ្នកមកជួយខ្ញុំ ហើយខ្ញុំចង់បានកន្លែងមួយសម្រាប់ក្មេងប្រុស!
ចំណុចសំខាន់គឺថា អ្នកដែលយើងនិយាយប្រាប់នោះ មិនត្រូវទម្លាយការសម្ងាត់ទេ
មិនត្រូវរំលោភបំពានគ្នាទេ ហើយសូមមេត្ដាកុំឱ្យការរំលោភបំពាន កើតមានឡើងតទៅ ទៀត។
បន្ទាប់ពីក្មេងប្រុសម្នាក់ត្រូវបានគេរំលោភបំពានសូមកុំផ្លាស់ប្ដូរអាកប្បកិរិយារបស់អ្នកសូម ប្រព្រឹត្ដិ ចំពោះគាត់ដូចធម្មតា!
សាធារណៈជន អង្គការក្រៅរដ្ឋាភិបាល ឪពុកម្ដាយ និងអ្នកមើលថែៈ មិនត្រូវខ្សឹបខ្សៀវគ្នាអំពីរឿង ក្មេងប្រុសឡើយ ប៉ុន្ដែត្រូវលួងលោម យកចិត្ដទុកដាក់ចំពោះ ថែទាំ ពោលគឺមិនត្រូវរិះគន់ ហើយត្រូវ លើកទឹកចិត្ដពួកគេ!
បុគ្គលិកៈ សូមយកចិត្ដទុកដាក់ចំពោះពួកយើង សូមសួរយើងថា តើយើងសុខសប្បាយ ឬទេ។
អ្នកម្ដាយ និងពូៈ សូមកុំធ្វេសប្រហែសជាមួយកូនប្រុសរបស់អ្នក មិនត្រូវអនុញ្ញាតិឱ្យ ពួក គេចេញទៅខាងក្រៅច្រើនពេកទេ ព្រោះក្មេងប្រុសក៏អាចរងនូវការរំលោភបំពានបាន ដែរ!