តើខ្ញុំគួរធ្វើបែបណាប្រសិនបើ ក្មេងប្រុសឬបុរសម្នាក់ប្រាប់ខ្ញុំអំពី ការរំលោភបំពាន ផ្លូវភេ?

ពេលកុមារម្នាក់និយាយអំពីទុក្ខវេទនារបស់ខ្លួន គេច្រើនតែមានបញ្ហាកាន់តែខ្លាំង បន្ថែមលើ របួសដែល ពួកគេមានស្រាប់ ដោយសារតែប្រតិកម្មពីមនុស្សដែលគេនិយាយប្រាប់នោះ។ ជារឿយៗ ការឆ្លើយតប ដំបូងទៅកាន់កុមារ បន្ទាប់ពីគេប្រាប់អំពីការរំលោភបំពាន អាចមាន ផលវិបាកយ៉ាងធំចំពោះពួកគេ ប្រសិនបើធ្វើខុស កុមារនេះអាចនឹងមិនងាយនិយាយអំពីរឿង នេះជាថ្មីម្ដងទៀតទេ។

 

វគ្គបណ្ដុះបណ្ដាលរបស់ជំហានដំបូងជួយអភិវឌ្ឍជំនាញ និងការឆ្លើយតបែបបវិជ្ជមានដែល មានប្រយោជន៍សម្រាប់លោកអ្នក ហើយព័ត៌មានខាងក្រោមនេះ មានសារៈសំខាន់ណាស់ ប្រសិនបើលោកអ្នក ចង់ជួយបុរសណាម្នាក់ដែលបានរួចផុតពីការរំលោភបំពាន ឱ្យឈាន ជំហានដ៏សំខាន់ដំបូងឆ្ពោះទៅរក ការសះជាឡើងវិញ។

  • ស្ដាប់ៈ លោកអ្នកមិនចាំបាច់ត្រូវផ្ដល់ដំបូន្មាន ឬជជីកសួររកព័ត៌មានលំអិតទេ ព្រោះវា ច្រើនតែមិនជួយអ្វី បានឡើយ។ អនុញ្ញាតិឱ្យគាត់បញ្ចេញអារម្មណ៍ និងនិយាយតាម សម្រួល។
  • ជឿៈ ការប្រាប់រឿងបែបនេះដល់លោកអ្នក បញ្ជាក់ថាគាត់ទុកចិត្ដលោកអ្នកខ្លាំងណាស់ ដូច្នេះសូមអ្នកកុំ សង្ស័យចំពោះអ្វីដែលគាត់និយាយឱ្យសោះ។ សូមកុំនិយាយថា រឿង នេះមិនអាចទៅរួចទេ ឬនិយាយប្រាប់ គាត់ថា នេះជារឿង “ធម្មតា” មិនសូវធ្ងន់ធ្ងរទេ។ សូមប្រាប់ឱ្យគាត់ដឹងថា អ្នកជឿគាត់ និងយកចិត្ដ ទុកដាក់ចំពោះរឿងនេះ។
  • គោរពការជ្រើសរើសរបស់គាត់ ហើយមិនត្រូវបង្ខំគាត់ឱ្យធ្វើបែបនេះ ធ្វើបែបនោះឡើយ ទោះបីជាលោក អ្នក គិតថាលោកអ្នកដឹងរឿងនេះច្បាស់បំផុតក៏ដោយ។
  • លើកទឹកចិត្ដគាត់ឱ្យអាចទៅរកការគាំទ្រនានាពីមនុស្សដែលមានសុវត្ថិភាព និងអាចជួយ គាត់បាន។ សួរពី តម្រូវការរបស់គាត់សម្រាប់ពេលឥឡូវនេះ ហើយត្រូវជៀសវាងបង្ខំ គាត់ឱ្យធ្វើអ្វីមួយ។
  • គាំទ្រគាត់ តាមរយៈការផ្ដល់ជំនួយជាក់ស្ដែង ដូចជានៅជាមួយគាត់ ជួយគាត់លើមធ្យោ បាយធ្វើដំណើរ ទំនាក់ទំនងអង្គការនានា ស្វែងរកសេវាវេជ្ជសាស្ដ្រ កន្លែងស្នាក់នៅ និង អាហារ។
  • សុវត្ថិភាពៈ ប្រសិនបើមានការគម្រាមកំហែងណាមួយដល់សុវត្ថិភាពរបស់គាត់ សូមសួរ អំពីតម្រូវការ របស់គាត់ ដើម្បីជួយគាត់ឱ្យមានអារម្មណ៍សុវត្ថិភាព ហើយព្យាយាមគាំទ្រ គាត់ឱ្យទទួលបានតម្រូវការ ទាំងនោះ។
  • ការរក្សាការសម្ងាត់ៈ ការគោរពចំពេះសិទ្ធិរក្សារការសម្ងាត់ និងមិនប្រាប់រឿងរ៉ាវរបស់ កុមារដល់មនុស្ស ដែលមិនចាំបាច់ត្រូវដឹង ជាចំណុចមួយដ៏សំខាន់។ ប្រសិនបើគាត់ជាកុមារដែលត្រូវការការពារ តាម គោលការណ៍ការពារកុមារ និងផ្លូវច្បាប់ លោកអ្នកអាចទំនាក់ទំនងទៅអង្គការផ្សេងទៀតឱ្យជួយ។ ជានិច្ចកាលត្រូវពន្យល់ប្រាប់គាត់អំពីអ្វី ដែលលោកអ្នកកំពុងធ្វើ និងមូលហេតុដែលលោក អ្នកធ្វើដូច្នេះ ដើម្បីជួយគាត់ឱ្យមានអារម្មណ៍ថា ខ្លួនជាផ្នែកមួយនៃដំណើរការរកដំណោះ ស្រាយនេះដែរ។
  • រក្សាភាពស្ងប់ស្ងៀមៈ ការស្ដាប់រឿងរ៉ាវដ៏តានតឹង អាចធ្វើឱ្យយើងមានអារម្មណ៍ខ្លាំងក្លា ជាច្រើន ប៉ុន្ដែ ជាអារម្មណ៍ដែលមិនមានផលល្អចំពោះគាត់ ហេតុនេះលោកអ្នកត្រូវដឹង អំពីអារម្មណ៍របស់ខ្លួនឯង។
  • រៀបចំការតាមដានៈ រៀបផែនការជួប ឬពិភាក្សាគ្នាម្ដងទៀតឱ្យបានឆាប់តាមដែលអាច ធ្វើទៅបាន។ អះអាងប្រាប់គាត់ថា គាត់មិនមែននៅតែឯងទេ មានគេជឿ ចាំជួយ និងយក ចិត្ដទុកដាក់ចំពោះគាត់។
  • ថែទាំខ្លួនឯងៈ ទាំងលោកអ្នក ទាំងកុមារ នឹងមិនប្រឈមមុខនឹងរឿងនេះតែម្នាក់ឯងនោះ ទេ មានមនុស្ស ដែលអាចគាំទ្រដល់លោកអ្នកបាន។ សម្រាប់ព័ត៌មានបន្ថែមទាក់ទងនឹងរេបៀបឆ្លើយតប សូមទូរស័ព្ទមក ការិយាល័យយើងខ្ញុំ ឬសូមណាត់ជួបបុគ្គលិកជំនាញរបស់យើងខ្ញុំដោយផ្ទាល់។
  • រៀនសូត្របន្ថែមទៀតអំពីវិធីជួយៈ កម្មវិធីសិក្សា និងសិក្ខាសាលារបស់ជំហានដំបូង មាន សិក្សាស្វែងយល់ ស៊ីជម្រៅអំពីអ្វីដែលត្រូវធ្វើ (និងអ្វីដែលមិនត្រូវធ្វើ) អំពីរបៀបជួយ និង ជំនាញសំខាន់ដទៃទៀត ព្រមទាំងការឆ្លើយតប។
donate

ពត៌មានថ្មី

សហការគ្នាដើម្បីការ ផ្លាស់ប្តូរវិជ្ជមាន

  • mloptapang.org
  • refugeelawproject.org