ការរៀនសូត្រ ការអប់រំ និងការគាំទ្រ

ឆ្លងតាមការស្រាវជ្រាវ និងស្ដាប់អ្នកពាក់ព័ន្ធផ្សេងៗគ្នា ដែលមានដូចជាក្មេងប្រុស បុគ្គលិក គម្រោងដែលបាន បង្កើតនូវឱកាសរៀនសូត្រដែលមានតែមួយគត់ និងមានគុណភាពខ្ពស់ ដើម្បីឆ្លើយតបទៅនឹងតម្រូវការ ផ្សេងៗ ពីគ្នារបស់បុគ្គលិកទៅតាមស្ថានភាពខុសៗគ្នានៅក្នុង ប្រទេសកម្ពុជា។

 

ឱកាសក្នុងការរៀនសូត្រទាំងនេះ លើកកំពស់វិធីសាស្ដ្រដែលយកចិត្ដទុកដាក់ចំពោះ មនុស្ស ប្រុស មានក្រមសីធម៌ វិជ្ជាជីវៈ និងផ្ដោតលើខ្លាំង ដែលជួយអភិវឌ្ឍជំនាញ និងទំនុកចិត្ដហើយ ដែលសមស្របសម្រាប់អ្នកមើលថែ អ្នកសង្គមកិច្ច អ្នកពិគ្រោះបញ្ហាបុគ្គលិកចុះតាមសហគមន៍ និងអ្នកធ្វើការក្នុងវិស័យច្បាប់ ការតស៊ួមតិ វេជ្ជសាស្ដ្រ អប់រំ និងវិស័យផ្សេងៗទៀត។ យើងខ្ញុំប្ដេជ្ញាចិត្ដក្នុងការបង្កើត និងធ្វើការជាដៃគូរជាមួយគ្រប់ស្ថាប័ន និងមនុស្ស គ្រប់រូប ដើម្បីលើកកំពស់ការអនុវត្ដល្អបំផុត នៅពេលធ្វើការជាមួយក្មេងប្រុស។

 

ឱកាសរៀនសូត្រ និងការគាំទ្រដែលមានតែមួយគត់នេះ រួមមានៈ

  • ការបណ្ដុះបណ្ដាលដោយផ្អែកលើកម្មវិធីសិក្សាជាក់លាក់ ព្រមទាំងបន្ដគាំទ្រដល់បុគ្គល ក្រុមការងារ និង អង្គការនានា ដោយចាប់ផ្ដើមពីជំនាញសំខាន់ៗ រហូតដល់ការងារឯក ទេសសម្រាប់គាំទ្រដល់មនុសប្រុស រងគ្រោះ មនុស្សប្រុសរួចផុតពីអំពើរំលោភបំពាន ផ្លូវភេទ និងគ្រួសារពួកគេ។
  • ការសិក្សាស្វែងយល់ពីតម្រូវការការបណ្ដុះបណ្ដាលរបស់អ្នកឯកទេស សម្រាប់ក្រុម និង អង្គការនានា។
  • សិក្ខាសាលាតម្រូវតាមសេចក្ដីត្រូវការរបស់ក្រុម អង្គការ និងស្ថាប័នដទៃទៀត ដោយអាច មានរយៈពេល ចាប់ពីកន្លះថ្ងៃ រហូតដល់សិក្ខាសាលាដែលមានរយៈពេលច្រើនថ្ងៃ។
  • មានវេទិការគាំទ្រជាច្រើនប្រភេទ សម្រាប់បុគ្គលិកដែលធ្វើការជាមួយក្មេងប្រុសក្នុងគ្រប់ ស្ថានភាព ហើយក៏មានផ្ដល់វេទិការគាំទ្រជាប្រចាំសម្រាប់អ្នកពិគ្រោះបញ្ហា និងអ្នកគ្រប់ គ្រងផងដែរ។
  • ឱកាសសម្រាប់ទទួលការប្រឹក្សាជាបុគ្គល និងជាក្រុម ជំនួបគាំទ្រ និងការគាំទ្រនានាដល់ បុគ្គល និងក្រុម ការងារ។
  • ការគាំទ្រដល់អង្គការក្រៅរដ្ឋាភិបាល ទាក់ទងនឹងការវាយតម្លៃ ឆ្លុះបញ្ចាំង រៀនសូត្រ ធ្វើ ផែនការ និងអភិវឌ្ឍគម្រោង។
  • បណ្ណាល័យ និងមណ្ឌលធនធាន ដែលប្រជុំដោយឯកសារស្ដីពីក្មេងប្រុស និងបុរស។
  • មានផែនការសម្រាប់ការសិក្សាស្រាវជ្រាវនាពេលអនាគត ដើម្បីពង្រឹងការយល់ដឹងរបស់ យើងអំពី បញ្ហានេះ។ លទ្ធផល និងសេចក្ដីតម្រូវសម្រាប់ការអនុវត្ដនឹងត្រូវបញ្ចូលទៅក្នុង វគ្គបណ្ដុះបណ្ដាល និងសកម្មភាពផ្សេងៗទៀត ក៏ដូចជាចែករំលែកនៅលើគេហទំព័រ នេះផងដែរ។

ប្រសិនបើលោកអ្នក មានចំណាប់អារម្មណ៍ចង់ទទួលនូវសេវារៀនសូត្រ អប់រំ និងគាំទ្រ ណា មួយរបស់ យើងខ្ញុំ សូមទាក់ទងមកយើងខ្ញុំ កុំបីស្ទាក់ស្ទើរ។ នៅពេលយើងខ្ញុំបញ្ចប់ការអភិវឌ្ឍគេហទំព័រនេះ រួចរាល់ យើងខ្ញុំនឹងបញ្ចូលនូវទំព័រភ្ជាប់ មួយ ចំនួន ដើម្បីអនុញ្ញាតិឱ្យលោកអ្នកអាចទាញយកការសិក្សាស្រាវជ្រាវសំខាន់ៗ ទាក់ទងនឹងការ រំលោភបំពានផ្លូវភេទលើក្មេងប្រុស និងបុរសពីក្នុងគេហទំព័រនេះផងដែរ។

Learning, education and support opportunities
donate

ពត៌មានថ្មី

សហការគ្នាដើម្បីការ ផ្លាស់ប្តូរវិជ្ជមាន

  • mloptapang.org
  • refugeelawproject.org