សេវាសង្គមកិច្ច និងសេវាគាំទ្រ

ការស្រាវជ្រាវ និងបទពិសោធន៍របស់យើង ប្រាប់យើងឱ្យដឹងថា មនុស្សរួចផុតពីការរំលោភ បំពាន និងគ្រួសារ របស់ពួកគេ មានតម្រូវការផ្សេងៗគ្នា ហេតុនេះហើយ សេវារបស់យើង ក៏ត្រូវមានលក្ខណៈផ្សេងពីគ្នាផងដែរ អាច បត់បែនបាន និងច្នៃប្រឌិតស្របដោយពង្រឹងភាព ខ្លាំងរបស់បុគ្គល ដើម្បីសម្រេចបាននូវអ្វីដែលល្អបំផុត សម្រាប់កុមារ និងមនុស្សវ័យក្មេង។ ក្រុមរបស់យើងបានទទួលវគ្គបណ្ដុះបណ្ដាលជាពិសេស ដើម្បីធ្វើការនៅក្នុង បរិយាកាស ខុសៗគ្នាជាច្រើន ដូចជាធ្វើការជាមួយកុមារ និងគ្រួសារ នៅក្នុងសហគមន៍ ស្ថាប័ន មណ្ឌល កុមារកំព្រា និងចុះតាមសហគមន៍។

 

សេវាររបស់ជំហានដំបូង ជាសេវាដែលរក្សាការសម្ងាត់ ហើយរួមមានៈ

  • ការសិក្សាស្វែងយល់ពីតម្រូវការ និងហានីភ័យ
  • សេវាសង្គមកិច្ច និងការពិគ្រោះបញ្ហាជាបុគ្គល សម្រាប់ក្មេងប្រុស និងបុរសវ័យក្មេង
  • ការគាំទ្រជាក្រុម និងមិត្ដគាំទ្រមិត្ដ ទៅតាមតម្រូវការ និងភាពចាំបាច់
  • ការចុះគាំទ្រតាមសហគមន៍
  • ការសិក្សាស្វែងយល់ និងជួយដល់គ្រួសារ ឪពុកម្ដាយ និងអ្នកថែទាំ
  • បង្កើតដៃគូរជាមួយស្ថាប័នផ្សេងទៀត ដើម្បីលើកកំពស់ឱ្យមានការបញ្ជូនមកជំហានដំបូង និងមាន លទ្ធភាពក្នុងការបញ្ជូនទៅដៃគូរ នៅពេលត្រូវការកន្លែងស្នាក់នៅ ការគាំទ្រផ្នែក ច្បាប់ និងវេជ្ជសាស្ដ្រ ការអប់រំ និងការបណ្ដុះបណ្ដាលវិជ្ជាជីវៈ ការសម្រាកលំហែរ កីឡា និងមិត្ដគាំទ្រមិត្ដ។
  • ការសិក្សាស្វែងយល់ ផ្ដល់សេវា និងការគាំទ្រដល់កុមារ និងមនុស្សវ័យក្មេង ដែលមាន អាកប្បកិរិយា ផ្លូវភេទប្រកបដោយគ្រោះថ្នាក់
  • ការតស៊ូមតិជាបុគ្គល តាមរយៈការកាន់ករណី
  • សកម្មភាពលើកកំពស់ការយល់ដឹង ការការពារ និងការតាមដាននៅក្នុងសហគមន៍។
Social work and support services
donate

ពត៌មានថ្មី

សហការគ្នាដើម្បីការ ផ្លាស់ប្តូរវិជ្ជមាន

  • mloptapang.org
  • refugeelawproject.org