ចក្ខុវិស័យ និងបេសកកម្មៈ

ចក្ខុវិស័យៈ

កុមារកម្ពុជាទាំងអស់ទទួលបានការការពារពីការរំលោភបំពាន និងកេងប្រវ័ញ្ចន៍ផ្លូវភេទដោយ មនុស្សនៅក្នុងសង្គម រីឯអ្នកដែលរងការរំលោភបំពានអាចទទួលបានសេវាដោយងាយ មាន សុវត្ថិភាព សមរម្យ និង ទទួលបាន ការគាំទ្រដែលឆ្លើយតបទៅនឹងតម្រូវការរបស់ពួកគេ ដែល ជួយពួកគេឱ្យសម្រេចនូវសក្ដានុពលរបស់ពួកគេ។

បេសកកម្មៈ

បេសកកម្មរបស់ជំហានដំបូង គឺធ្វើការជាមួយក្មេងប្រុស មនុស្សប្រុសវ័យក្មេង គ្រួសារ និង អ្នកគាំទ្រ ទោះជាមាន ប្រវត្ដិដូចម្ដេចក្ដី ដើម្បីធានាថា ក្មេងប្រុសទាំងឡាយទទួលបាន ការ ការពារពីការរំលោភបំពាន និងកេងប្រវ័ញ្ចន៍ ផ្លូវភេទគ្រប់រូបភាព។ សម្រាប់ក្មេងប្រុសដែលរងការរំលោភបំពានហើយ យើងខ្ញុំមានបំណងផ្ដល់នូវសេវាកម្មមួយ ដែលមានការរក្សាការសម្ងាត់ ឥតគិតថ្លៃ ងាយទទួល និងឆ្លើយតបទៅនឹងតម្រូវការ របស់ពួក គេ។ កិច្ចការនេះ អាចសម្រេចទៅបាន ដោយអាស្រ័យលើទំនាក់ទំនងផ្ទាល់ និងកសាងភាព ជាដៃគូរជាមួយកុមារ មនុស្សវ័យក្មេង គ្រួសារ អ្នកថែទាំ និងអ្នកគាំទ្រ សហគមន៍ អង្គការ និង រាល់ស្ថាប័ននានាដែលមានឥទ្ធិពលលើជីវិតរបស់ពួកគេ។

 

vision and mission
donate

ពត៌មានថ្មី

សហការគ្នាដើម្បីការ ផ្លាស់ប្តូរវិជ្ជមាន

  • mloptapang.org
  • refugeelawproject.org